The Blog

Cover_PR_17_02_2019

(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ផ្លូវលេខ៣៧១ គឺជាច្រកផ្លូវមមាញឹកដ៏សំខាន់មួយ ងាយស្រួលក្នុងការធ្វើដំណើរ សម្រាប់ តភ្ជាប់ពីផ្លូវលេខ ២១៧ មកកាន់ផ្លូវលេខ២៧១ ហើយបានធ្វើអោយតំបន់នេះ ក្លាយជាតំបន់ប្រជុំជនអ៊ូអរ មានមនុស្សរស់នៅច្រើន ប្រមូលផ្តុំទៅដោយផ្សារ សាលារៀន ធនាគារផងដែរ ។

ក្នុងនោះយើង សង្កេតឃើញថា សូម្បីតែគម្រោង បុរី ប៉េង ហួត ដឹស្តា ណេតឈឺរ៉ល ក៏ស្ថិតនៅលើទីតាំងអំណោយផលល្អ ទល់មុខនឹងផ្សារប៉េសេ ដែលជាតំបន់ទីប្រជុំជនមួយ លើកំណាត់ផ្លូវលេខ ៣៧១ នេះដែរ។ ក្នុងគម្រោងនេះផ្ទាល់ ថែមទាំងមានរចនាបថស្ថាបត្យកម្មលេចធ្លោរជាងគេ ក្នុងតំបន់គួបផ្សំជាមួយនឹង ក្លឹបហាត់ ប្រាណ អាងហែលទឹក សួនកំសាន្ត និងផ្សារទំនើប Lucky Express សុទ្ធសឹងតែជាតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ។

លំនៅឋានក្នុងគម្រោងទៀតសោត ត្រូវបានរចនាឡើងប្រកបដោយគុណភាពខ្ពស់ ភាពច្នៃប្រឌិត ផាសុកភាព និង ភាពប្រណិតឥតខ្ចោះ ក្នុងការរស់នៅ។ ចំណែកឯវីឡាភ្លោះ ជាវីឡាបែបទាន់សម័យ និងទីធ្លាខាងមុខគេហដ្ឋានធំទូលាយ ទទួលបានការគាំទ្រច្រើនពីអតិថិជន។ វីឡាភ្លោះនេះ មាន បន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបន្ទប់ទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចំអិនអាហារ និងកន្លែងចតឡានធំទូលាយ ដែលសាកសមបំផុតសម្រាប់គ្រួសារគ្រប់ស្រទាប់វណ្ណៈ។

កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូត៣% ទិញភ្លាម រស់នៅភ្លាម ពីវីឡាភ្លោះ ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា ណេតឈឺរ៉ល ហើយលោកអ្នកក៏អាច បង់រំលស់ដោយគ្មានប្រាក់កក់ រយៈពេល១៧ឆ្នាំ ។

បញ្ជាក់៖ ការផ្តល់ជូនពិសេសនេះ ត្រឹមដំណាច់ខែកុម្ភ: ជាមួយតែវីឡាភ្លោះ ១ខ្នងប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រ៖ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

Leave a Comment

Your email address will not be published.