The Blog

PR_09_05_2018_1

នាព្រឹកថ្ងៃអង្គារ ទី៨ ខែឧសភាឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា បានធ្វើការប្រារព្ធកម្មវិធី ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលពិធីនេះបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។​

នៅក្នុងកម្មវិធីប្រចាំឆ្នំា នាថ្ងៃនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសប្បុរសជន ជាតិ អន្ដរជាតិ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។ ទិវានេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀងគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការងារមនុស្សធម៌ ជួយប្រជាពលរដ្ឋខ្មែរដែលងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

ក្នុងឱកាសនោះផងដែរ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានចូលរួមឧបត្ថមជាថវិកាចំនួន១០ម៉ឺនដុល្លារ ជូនស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងថវិកា១ម៉ឺនដុល្លារជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពងចាម ដើម្បីជាការគាំទ្រ និងចូលរួមចំណែក ជូនដល់កាកបាទក្រហមកម្ពុជា ក្នងការបន្តប្រតិបត្តិការ ជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះបំផុត នៅតាមសហគមន៍ ជនបទ នានា អោយទាន់ពេលវេលា និងតម្រូវការចាំបាច់ផងដែរ ។

គួររំលឹកផងដែរថា ក្រុមហ៊ុន បុរី​ ប៉េង ហួត គ្រុប តែងតែបានបរិច្ចាគថវិកាជូនដល់ កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ទន្ទឹមនឹងសកម្មភាពសប្បុរសធម៌ក្នុងសង្គមផ្សេងៗទៀតជាច្រើន ដូចជា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបរិច្ចាគទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផា ស្ថាបនាផ្លូវមួយខ្សែប្រវែង១៦គីឡូម៉ែត្រក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងបង្កើតកម្មវិធីបរិច្ចាកឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សាងសង់សាលារៀន និងព្រះវិហារថែមទៀតផង។ ជាការពិតណាស់ ទង្វើរជួយដល់សង្គមទាំងអស់នេះ ក្រុមហ៊ុនបុរី ប៉េង ហួត គ្រុប បានយកចិត្តទុកដាក់និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសង្គមជាតិ។

5 Comments

  1. mejor préstamo - January 6, 2021

    Si necesitas un préstamo o un préstamo rápidamente online, consulta nuestro ranking. http://prestamosonlineecgt.es/

  2. Marylyn - មេសា 12, 2021

    whoah this blog is excellent i like studying your posts.
    Keep up the good work! You understand, many individuals are hunting around for
    this info, you can aid them greatly. 0mniartist asmr

  3. Bradly - មេសា 12, 2021

    My spouse and I absolutely love your blog and find many
    of your post’s to be just what I’m looking for.
    Do you offer guest writers to write content in your case?
    I wouldn’t mind publishing a post or elaborating on a number of the subjects you write related to here.
    Again, awesome blog! 0mniartist asmr

  4. Delmar - មេសា 15, 2021

    I was suggested this web site by my cousin. I’m not sure whether this post is written by him as no one else know
    such detailed about my problem. You are incredible!
    Thanks! asmr (j.mp) 0mniartist

  5. Ellie - មេសា 15, 2021

    An impressive share! I’ve just forwarded this onto a colleague who had been doing a little
    homework on this. And he in fact ordered me dinner due to the fact that I stumbled upon it for
    him… lol. So let me reword this…. Thanks for the meal!!

    But yeah, thanx for spending time to talk about this
    topic here on your web site. asmr (j.mp) 0mniartist

Leave a Comment

Your email address will not be published.