សារពីអគ្គនាយិកា

ជូនចំពោះ អតិថិជន​ ដៃគូសហការ ​ វិនិយោគិន និង សហការី

សូមស្វាគមន៍មកកាន់ ភី អេច ប្រូភើធី (PH Property)​ ដែលត្រូវបានគេស្គាល់ជា​ បុរី ប៉េង ហួត និង ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។​ ជាមួយនឹងបទពិសោធន៍ជាង ១៥​ឆ្នាំ ក្នុងការកសាងគម្រាងលំនៅឋានដែលមានគុណភាពខ្ពស់​ យើងខ្ញុំពិតជាមានមោទនភាពក្នុងការផ្តល់ជូន អតិថិជន ដៃគូសហការ និង សហការី​ នូវឱកាសក្នុងការរីកចំរើនជាមួយគ្នា។​

គម្រាងរបស់យើងត្រូវបានសាងសង់ឡើងស្របទៅតាម​ការរចនាម៉ូតដ៏ទាន់សម័យ និង ពេញនិយមដោយបានប្រើប្រាស់នូវសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់និងទំនើប។ ក្រុមការងារ​ដ៏មានសមត្ថភាពរបស់យើងក៏នៅតែបន្តកែលម្អនូវគម្រាងរបស់យើងជានិច្ច ហើយយើងខ្ញុំផ្តោតសំខាន់លើភាពច្នៃប្រឌិតឥតឈប់ឈរដែលជាគន្លឹះនៃភាពជោគជ័យរបស់យើង។ ក្នុងការអភិវឌ្ឍគម្រាងរបស់យើង យើងបានគិតគូរជានិច្ចពីបរិស្ថាន និង​របៀបនៃការរស់នៅបែបទាន់សម័យ។

ភី អេច ប្រូភើធី (PH Property) នៅតែបន្តផ្តល់ជូននូវគម្រាងអភិវឌ្ឍចម្រុះ​ជាច្រើនបន្ថែមទៀតជាមួយនឹង កន្លែងលំហែកំសាន្តបែបធម្មជាតិសំរាប់ សុខភាព សុខុមាលភាព​ និង ការរស់នៅបែបទាន់សម័យ។

ដោយព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកសមាគម​អាស៊ាន​ដែលធ្វើអោយវិស័យពាណិជ្ជកម្ម​ប្រទេសកម្ពុជាយើងកាន់តែមានសក្តានុពល ពួកយើងខ្ញុំសូមស្វាគមន៍ដៃគូពាណិជ្ជកម្មអន្តរជាតិដើម្បីចូលរួមជាមួយយើងក្នុងការកសាងពិភពលោកអោយកាន់តែល្អប្រសើរសំរាប់អតិថិជន ដៃគូសហការ សហការី និង ប្រជាជនកម្ពុជាទាំងមូល។

សូមចូលរួមជាមួយយើងខ្ញុំដើម្បីការរីកចម្រើនទាំងអស់គ្នា!

សូមអរគុណ!

ហុង ដានី អគ្គនាយិកា

សូមស្វាគមន៍មកកាន់ ភី អេច ប្រូភើធី (PH Property) ដែលត្រូវបានគេស្គាល់ជា បុរី ប៉េង ហួត។ ​ក្រុមហ៊ុននេះបាន​បង្កើតឡើងក្នុងឆ្នាំ ២០០៥​ ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងមហិច្ចតាក្នុងការរីកចម្រើនរបស់យើង បុរី​ ប៉េង ហួត (PH Property) បានក្លាយខ្លួនទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធចំបងមួយរបស់ ក្រុមហ៊ុន ប៉េង​ ហួត គ្រុប (Peng Huoth Group)  ក្នុងឆ្នាំ ២០១៦។

តាមរយៈការសហការជាមួយក្រុមហ៊ុន ប៉េង ហួត សំណង់​ (PH Construction) យើងខ្ញុំផ្តល់ជូននូវគម្រាងលំនៅឋានបែបទាន់សម័យ ជាមួយបរិស្ថានបៃតង និង​ ភាពច្នៃប្រឌិតខ្ពស់ប្រកបដោយ​ គុណភាព​ និរន្តរភាព និង​ ការរចនាម៉ូតបែបទាន់សម័យ​។ ក្រៅពីផ្តោតលើគុណភាព​ ការយកចិត្តទុកដាក់ទៅលើសេវាកម្ម​គឺជាអាទិភាពដំបូង​ដើម្បីធានាអោយបាននូវគុណភាពសេវាកម្មដ៏ល្អផ្តល់ជូនអតិថិជនរបស់យើងគ្រប់ពេល។

ស្របជាមួយទស្សនទានរបស់​ក្រុមហ៊ុនក្នុងការចែករំលែក​ និង​ ចូលរួមអភិវឌ្ឍសហគមន៍ដើម្បីលើកកម្ពស់សុខុមាលភាពនិងសុភមង្គលក្នុងសង្គម​ យើងខ្ញុំដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និង និរន្តរភាព។

សូមចូលរួមជាមួយយើងទាំងអស់គ្នាដើម្បីការរីកចម្រើន

ចក្ខុវិស័យ:

  • ជាក្រុមហ៊ុនគំរូប្រកបដោយនិរន្តរភាពដើម្បីធ្វើឲ្យជីវិតកាន់តែមានន័យ

បេសកកម្ម:

  • ច្នៃប្រឌិតនិងបង្កើតថ្មីដើម្បីផ្តល់ជូននូវផលិតផលនិងសេវាកម្មដែលលើសពីការរំពឹងទុករបស់អតិថិជន
  • ឈានមុខគេនៅក្នុងទីផ្សារនិងប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់អាជីវកម្ម
  • បង្កើតបរិយាកាសការងារល្អដើម្បីទាក់ទាញ រក្សា និង​អភិវឌ្ឍធនធាន