The Blog

PR_07_08_2019

ឱកាសពិសេសសម្រាប់អ្នកដែលស្រឡាញ់សុខភាព និងរាងកាយមាំមួន! ចូលរួមលេងកីឡាដ៏សម្បូរបែបបានដោយសេរី ក្នុងកម្មវិធីយូហ្គា និង សុខភាព ដែលរៀបចំឡើងដោយ បុរី ប៉េង ហួត រួមជាមួយមជ្ឈមណ្ឌលកីឡា ផ្លាទីនីម ព្រមទាំងសហការចូលរួមដោយ ក្លឹបហ្គាន់ហ្សេ ស្ព័ត ជប៉ុន ម៉ាកាយ៉ា វែលណេសសេនធ័រ ហាងនំបុ័ងប្រ៊េដថក និងមន្ទីរព្យាបាលធ្មេញបស្ចិម។

កម្មវិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង 6:30 នាទីព្រឹក រហូតដល់ម៉ោង 11:00 នាទីព្រឹក នាមជ្ឈមណ្ឌលកីឡាផ្លាទីនីម (Platinum Sport Center) ស្ថិតក្នុងគម្រោង ហ្គ្រេន ស្តាផ្លាទីនីម (បុរីប៉េង ហួត បឹងស្នោ)។ ស្វែងរកទីតាំង សូមចុចត្រង់នេះ=> https://bit.ly/2Ypz3Nn

លោកអ្នកអាចចូលរួមលេងកីឡាដ៏សម្បូរបែបជាច្រើន ព្រមទាំងការបង្ហាត់បង្ហាញពីគ្រូបង្វឹកដ៏ជំនាញពីកម្មវិធីរួមមាន៖

– ការហាត់យូហ្គាជាមួយអ្នកគ្រូ Parul Khurana
– ការហាត់អុកស៊ីជេណូពីក្លឹបហ្គាន់ហ្សេ ស្ព័ត ជប៉ុន
– ការហាត់ខាឌីអូ ការប្រដាល់ និងការម៉ាស្សាពីម៉ាកាយ៉ា វែលណេសសេនធ័រ
– ការលេងបាល់ទះ បាល់បោះ បាល់ទាត់ វាយសី និងមានគ្រូបង្ហាត់លេងហ្គោល ពីមជ្ឈមណ្ឌលកីឡាផ្លាទីនីម រួមនឹងការជួបជាមួយក្រុមបាល់ទាត់ Soltiloផងដែរ។

សូមបញ្ជាក់ផងដែរថាកម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង អោយអ្នកចូលរួមយល់ដឹងអំពី អត្ថប្រយោជន៍ នៃការធ្វើលំហាត់ប្រាណអោយបានត្រឹមត្រូវតាមក្បួនខ្នាត ដើម្បីទទួលបានសុខភាពល្អ មាំមួន។

កុំភ្លេចមកចូលរួមសប្បាយរីករាយដើម្បីបានសុខភាពល្អទាំងអស់គ្នាណា! ព័ត៌មានបន្ថែម សូមទាក់ទង
ទូរស័ព្ទលេខ 015 906 789។ សម្រាប់ការចុះឈ្មោះចូលរួមដោយសេរី សូមចុចត្រង់នេះ=> https://bit.ly/2GHXRFu

Leave a Comment

Your email address will not be published.