The Blog

PR-New-02-02-2021-1

កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ គម្រោងដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និងដឹស្តា ផ្លាទីនីម អេកូ សាន់រ៉ាយ ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ក្នុងតំបន់បឹងស្នោ ធ្វើដំណើរប្រមាណជា៥នាទីពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ដើម្បីផ្តល់ជូនជម្រើសបន្ថែមទៀតដល់អតិថិជន ដែលចង់បានការរស់នៅបែបធម្មជាតិបៃតងក្នុងរាជធានីភ្នំពេញ។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងទាំងពីរនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បុរី ប៉េង ហួត និង ភ្ញៀវកិត្តិយស ប្រមាណជិត២០០នាក់ផងដែរ។

គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ និង ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា នេះជាគម្រោងអភិវឌ្ឍជាសហគមន៍ទំនើបធម្មជាតិពណ៌បៃតងមួយ ដែលផ្តល់ជូននូវបទពិសោធន៍រស់នៅដ៏អស្ចារ្យ ជាមួយនឹងប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង ឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹង ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិ ពិតជាផ្តល់ជូននូវបទពិសោធន៍ថ្មីប្លែក និងបែបផែននៃការរស់នៅបែបថ្មី។

ចំណែកគម្រោងដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ គឺជាគម្រោងអភិវឌ្ឍហ្សបហោស៍សម្រាប់ការធ្វើអាជីវកម្មគ្រប់ប្រភេទ។ គម្រោងនេះនឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អ្នករស់នៅទាំងក្នុង និងក្រៅគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម ដំណាក់កាលទី២ “អេកូខលឡិកសិន”។

អតិថិជននឹងទទួលបានការរស់នៅដ៏ល្អឥតខ្ចោះ ប្រកបដោយផាសុកភាព ពីគម្រោងថ្មីទាំងបីនេះ ដោយបានរួមបញ្ចូលនូវបរិយាកាសធម្មជាតិ ការលាយបញ្ចូលគ្នារវាងវប្បធម៌ខ្មែរនិងអឺរ៉ុប ដែលបានបែងចែកដាច់ដោយឡែកពីគ្នារវាងតំបន់សម្រាប់រស់នៅ និងប្រកបអាជីវកម្ម ជាពិសេសតំបន់ទាំងនេះស្ថិតក្នុងតំបន់បឹងស្នោ ដែលជាតំបន់ដ៏សម្បូរបែបសម្រាប់ការរស់នៅ និងកម្សាន្ត រួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សារទំនើបថែមទៀតផង។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គម្រោងដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និង ដឹស្តា ផ្លាទីនីម អេកូ សាន់រ៉ាយ នឹងបើកសម្ពោធជាផ្លូវការជាមួយនឹងការផ្តល់ជូនដែលលោកអ្នកនឹកស្មានមិនដល់ ក្នុងពេលឆាប់ៗនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ ៕

1 Comment

  1. oxvow - មីនា 23, 2021

    superb article, i love it

    https://www.oxvow.com/

Leave a Comment

Your email address will not be published.