
(ភ្នំពេញ)៖ សិក្ខាសាលាចែករំលែកចំណេះដឹង ស្តីអំពី “ទុនគំនិតនៃការស្វែងយល់ពីសេដ្ឋកិច្ច ក្នុងវិស័យអចលនទ្រព្យ” ដែលនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨៖០០ ព្រឹក ដល់ម៉ោង១១៖៣០ព្រឹក ក្រោមការឧបត្ថម្ភដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកការយល់ដឹងអំពីសេដ្ឋកិច្ច ជាមួយនឹងឱកាស វិនិយោគក្នុងវិស័យអចលនទ្រព្យ ដោយមានការចូលរួមពីវាគ្មិនដែលមានបទពិសោធ និងជំនាញក្នុងវិស័យ សេដ្ឋកិច្ច និងអចលនទ្រព្យផងដែរ។
ប្រធានបទដែលនឹងលើកយកមកធ្វើបទបង្ហាញរួមមាន ប្រធានបទ “សេដ្ឋកិច្ច និងវិស័យអចលនទ្យព្យ” និង “ផ្នត់គំនិតនៃការរស់នៅបែបស៊ីវិល័យ” និងប្រធានបទសំខាន់ផ្សេងៗទៀត។
វាគ្មិនកិត្តិយសដែលអញ្ជើញចូលរួមធ្វើបទបង្ហាញនាសិក្ខាសាលានេះ រួមមាន លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ នៃក្រុមហ៊ុន វីត្រាស់ និងលោកស្រីអាន សុធីតា នាយិកាគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ស៊ីប៊ីអអ៊ី ខេមបូឌា។
សូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរីឱ្យបានគ្រប់ៗគ្នា និងទទួលយកវត្ថុអនុស្សាវរីយ៍ ជាច្រើន អោយបានគ្រប់ៗគ្នាណា ព្រោះកន្លែងមានកំណត់៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (+855) 98 938 666 ចុះឈ្មោះចូលរួមដោយសេរី តាមរយៈ=> https://bit.ly/2kckERB
Perfect piece of work you have done, this internet site is really cool with fantastic information. https://local-auto-locksmith.co.uk/fiat/