The Blog

Promotion_Posting

(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បុរី ប៉េង ហួត សូមផ្តល់ជូនការបញ្ចុះតម្លៃដ៏សម្បើម រហូតដល់១០ម៉ឺនដុល្លារ លើ១០គម្រោងព្រមគ្នា និងថែមប្រម៉ូសិនរង្វាន់ធំលើកចុងក្រោយ “ទិញផ្ទះឈ្នះខុនដូ” ដែលការផ្តល់ជូនទាំង ២ លក្ខខណ្ឌខាងលើនេះ មានសុពលភាពត្រឹមដំណាច់ខែកញ្ញានេះតែប៉ុណ្ណោះ។

ជាមួយនឹងបទពិសោធន៍ជិត15 ឆ្នាំ ក្នុងនាមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងលំនៅឋានជាច្រើន លើទីតាំងផ្សេងៗគ្នា ដែលពោរពេញដោយសក្តានុពលខ្លាំង ជុំវិញរាជធានីភ្នំពេញ។ ជាពិសេសគម្រោងទាំង ១០ ខាងលើនេះស្ថិតនៅតាមតំបន់អភិវឌ្ឍផ្សេងៗគ្នា ជុំវិញរាជធានីភ្នំពេញ ដែលរួមមាន តំបន់ទីក្រុងរណប ៦០ ម៉ែត្រ តំបន់បឹងស្នោរ និង តំបន់ជ្រោយចង្វារ សុទ្ធសឹងតែជា តំបន់ប្រមូលផ្តុំទៅដោយលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានសក្ដានុពលខ្លាំង សម្រាប់ការវិនិយោគ និងរស់នៅផងដែរ ។

ជាក់ស្តែងតំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ បន្តការទាក់ទាញវិនិយោគិនធំៗជាច្រើន មកអភិវឌ្ឍក្នុងតំបន់នេះ ដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ជាច្រកសេដ្ឋកិច្ច តភា្ជប់ទៅកាន់ផ្លូវជាតិលេខ ២ និង លេខ ៣ បានយ៉ាងលឿន។

មិនត្រឹមតែគម្រោងអភិវឌ្ឍលំនៅឋានប៉ុណ្ណោះទេ យើងសង្កេតឃើញថា សូម្បីតែសាលាអន្តរជាតិ ISPP និង ក្រុមហ៊ុនStar Auto Cambodia (Marcedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍដ៏មានប្រជាប្រិយភាពមួយនេះដែរ។

ចំណែកឯ តំបន់តាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីស្ពានព្រះមុនីវង្ស ដល់តំបន់បឹងស្នោរ កំពុងតែរីកដុះដាលទៅដោយគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន រួមទាំងផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ បានក្លាយជាទីតាំងប្រជុំជននិង ជាតំបន់ពាណិជ្ជកម្មមួយ ជាពិសេសតំបន់បឹងស្នោរផ្ទាល់តែម្តង។

តំបន់បឹងស្នោ ក៏លែងស្ងប់ស្ងាត់ដូចកាលពីមុនឡើយ ក្រោយពេល គម្រោងដ៏ធំមួយរបស់បុរី ប៉េង ហួត ដែលមានឈ្មោះថាហ្គ្រេនស្តាផ្លាទីនីម បានលេចរូបរាងឡើងលើផ្ទៃដីជាង២០០ហិចតា ហើយគម្រោងដ៏ធំនេះ បានប្រែក្លាយតំបន់បឹងស្នោ ជាទីក្រុងរណបមួយ ដ៏សម្បូរបែប ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។

ក្រៅតែពីភាពសម្បូរបែបខាងលើ ក្នុងគម្រោងដ៏ធំនេះផងដែរក៏បានបែបចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម សំរាប់អតិថិជនធ្វើការជ្រើសរើសដែលក្នុងនោះមានលំនៅដ្ឋានជាច្រើនប្រភេទ។

សម្រាប់តំបន់តាមបណ្តោយផ្លូវជាតិលេខ៦Aវិញ កំពុងតែអភិវឌ្ឍឥតឈប់ឈរ នាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាពិសេសតំបន់ព្រែកលាបដែលកំពុងតែរីកដុះដាលទៅដោយ ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន បានក្លាយជាទីតាំងប្រជុំជន អំណោយផលទៅដល់ការធ្វើអាជីវកម្ម និងរស់នៅ។

សូមបញ្ជាក់ផងដែរថា គ្រប់ប្រភេទវីឡា ក្នុងគម្រោងទាំង១០ ខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ៖ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

Leave a Comment

Your email address will not be published.