The Blog

Promotion_18_12_21

“Mera Secret Garden” ដែលជាដំណាក់កាលថ្មី នៃគម្រោង ដឹស្តា មេរាហ្កាដិន ត្រូវបានបើកលក់ជាផ្លូវការហើយ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី18 និងទី19 ខែធ្នូ ឆ្នាំ2021 នាការិយាល័យលក់ដឹស្តា មេរាហ្កាដិន ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដែលមានចម្ងាយត្រឹមតែ 3នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (60ម៉ែត្រ) ជាមួយនឹងការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលរួមមាន៖

– ការ​បញ្ចុះ​តម្លៃ​​រហូត​ដល់9%ភ្លាមៗ
– រង្វាន់ជាទីគាប់ចិត្ត ជាមួយនឹងជម្រើសជាច្រើន រួមមាន ទូកម្ចាត់វីរុសនិងបាក់តេរី UV-C,  Scooter អគ្គិសនី ម៉ូតូអាគុយម៉ូដថ្មី ឬGolf Cart ម៉ូដែលចុងក្រោយជាច្រើនរង្វាន់
– វត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត
– គោលការណ៍បង់ប្រាក់ កាន់តែងាយស្រួល

អ្វីដែលពិសេសបន្ថែមក្រៅពីការផ្ដល់ជូនដ៏អស្ចារ្យខាងលើ អតិថិជនក៏អាចជ្រើសយកជម្រើសកម្ចីតាមរយៈធនាគារជាដៃគូរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់មិនធ្លាប់មានពីមុនមកចាប់ពី 4.39% ឡើងទៅ និងទំហំកម្ចីរហូតដល់100% ថែមទៀតផង។ សូមប្រញាប់រួសរាន់ឡើង! ព្រោះការផ្ដល់ជូននេះមានសុពលភាពត្រឹមតែរយៈពេល 2 ថ្ងៃនេះតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា ដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ដែលមានឈ្មោះថា Mera Secret Garden មានសួនអាថ៍កំបាំងមេរា ដែលរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមុខងារប្រើប្រាស់នៃលំហធម្មជាតិបៃតង អមទៅដោយវីឡាថ្មីពីរប្រភេទ នោះគឺវីឡា ចាស្មីនណា ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 39ម៉ឺនដុល្លារឡើងទៅ និងវីឡា ភ្លោះ ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 21ម៉ឺនដុល្លារឡើងទៅ ត្រូវបានរចនាឡើងជាមួយនឹងសោភ័ណភាពដ៏ល្អឥតខ្ចោះ គុណភាពសំណង់រឹងមាំ ដើម្បីផ្ដល់នូវការរស់នៅជាមួយឧត្តមភាពបែបធម្មជាតិដល់ជូនអតិថិជន។ គម្រោងនេះផ្ទាល់គឺជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍចម្រុះ  ជាមួយអគារពាណិជ្ជកម្ម បែបទាន់សម័យតាមស្តង់ដារអន្តរជាតិ រុក្ខវិថីអមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារ និងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង។

ដើម្បី​ជ្រាបពីការផ្ដល់ជូននេះឱ្យ​​កាន់​តែ​ច្បាស់ ​សូម​អញ្ជើញ​ចូលរួមព្រឹត្តិការណ៍នៃការបើកលក់ផ្ទាល់ ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 098 / 016 / 017 596 789 ​សហការី​យើង​ខ្ញុំ​នឹងនៅ​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត៕

3 Comments

  1. zortilonrel - ធ្នូ 26, 2021

    I am impressed with this site, really I am a fan.

    http://www.zortilonrel.com/

  2. bitcoin private key recovery - ធ្នូ 30, 2021

    Enjoyed looking through this, very good stuff, thankyou.

    https://www.bitcoinprivatekeytool.com

  3. The Dental Surgery London - January 5, 2022

    Unquestionably consider that which you said. Your favorite justification seemed to be at the web the simplest thing to consider of. I say to you, I definitely get annoyed at the same time as people consider worries that they just don’t recognise about. You controlled to hit the nail upon the top and also defined out the entire thing with no need side effect , folks could take a signal. Will probably be back to get more. Thanks

    https://g.page/thedentalsurgerylondon

Leave a Comment

Your email address will not be published.