The Blog

Web_Promotion_PR_06_01_22

រាជធានីភ្នំពេញ៖ ជាមួយប្រូម៉ូសិនប្រចាំខែមករា ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២២ ពីបុរី ប៉េង ហួត អតិថិជន​នឹងទទួលបានការផ្ដល់ជូនកាន់តែអស្ចារ្យ និងអាចក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃកាន់តែងាយស្រួលមិនធ្លាប់មាន។ កក់វីឡាភ្លោះម៉ូដថ្មីនៅថ្ងៃនេះ ជាមួយតម្លៃត្រឹមតែជាង ២០ម៉ឺនដុល្លារប៉ុណ្ណោះ លោកអ្នកអាចមានជម្រើសបង់ប្រាក់ងាយស្រួលជាច្រើនពីបុរី ប៉េង ហួត និងធនាគារជាដៃគូសហការ។

អ្វីដែលមិនធ្លាប់មានសម្រាប់ការផ្ដល់ជូននេះ គឺអតិថិជនអាចជ្រើសរើសគោលការណ៍បង់រំលស់រហូតដល់ ១០០% តែម្ដងជាមួយធនាគារដៃគូសហការរបស់បុរី ប៉េង ហួត ព្រមទាំងទទួលបានការបញ្ចុះតម្លៃបន្ថែមសម្រាប់ជម្រើសរំលស់សុទ្ធនេះទៀតផង។ ការផ្ដល់ជូននេះមានសុពលភាពត្រឹមតែដំណាច់ខែមករានេះតែប៉ុណ្ណោះ។

សូមជម្រាបថា វីឡាភ្លោះម៉ូដឺន ម៉ូដថ្មីនេះទើបតែបើកលក់កាលពីចុងឆ្នាំ២០២១ ហើយមានការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជនគ្រប់ស្រទាប់វណ្ណៈ ដោយសារលក្ខណៈពិសេសជាច្រើនដូចជា ជាវីឡាប្រភេទម៉ូដឺនចុងក្រោយគេ មានម៉ូដទាន់សម័យ សំណង់និងសោភ័ណភាពល្អឥតខ្ចោះ​ បំពាក់គ្រឿងសង្ហារិមទំនើបៗ ស័ក្ដិសមបំផុតសម្រាប់គ្រួសារទំហំតូច ឬកណ្ដាលដែលមានសមាជិកមិនសូវច្រើន ជាមួយភាពឯកជននៃរបងខណ្ឌដាច់ ងាយស្រួលក្នុងការជួបជុំផ្សេងៗ។ ចង់ជ្រាបពីរចនាបទ និងភាពទាក់ទាញនៃវីឡាភ្លោះម៉ូដឺន សូមទស្សនាវីដេអូខាងក្រោម៖

គួរឱ្យចាប់អារម្មណ៍ណាស់មែនទេ? ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕

Leave a Comment

Your email address will not be published.