The Blog

Promotion_11_03_2020

ដើម្បីចូលរួមចំណែកក្នុងការរក្សា និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអនុវត្ត ចំពោះសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល តាមរយៈ សមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បុរី ប៉េង ហួត សូមផ្តល់ជូននូវការបញ្ចុះតម្លៃចំនួន៧% ជូនអតិថិជន និង ការបញ្ចុះតម្លៃពិសេសរហូត ១៥% ចំពោះអតិថិជន ដែលបង់ផ្តាច់ទៅលើការជាវ ប្រភេទផ្ទះណាមួយក្នុងគម្រោងថ្មីដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ដែលមានតម្លៃចាប់ពី ១២ម៉ឺនដុល្លារជាងឡើងទៅ។

កម្មវិធីនេះធ្វើឡើងមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ៨ព្រឹក ដល់ ម៉ោង ៧យប់ នាទីតាំងនៅការិយាល័យលក់ បុរី ប៉េង ហួត (បឹងស្នោ) ដែលមានចម្ងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ មានទីតាំងស្ថិតនៅលើដងវិថី សាន់រ៉ាយ អេវេនញូ ជាគម្រោងស្សបហោស៍ថ្មីរបស់បុរី ប៉េង ហួត សម្រាប់ការធ្វើអាជីវកម្មខ្នាតតូចនិងខ្នាតធំគ្រប់ប្រភេទ ក្នុងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ) ។ គម្រោងនេះនឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ របស់អ្នករស់នៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម វគ្គពីរ អេកូខលឡិកសិន ជាពិសេស អ្នកដែលរស់នៅជុំវិញផងដែរ។ គម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ផ្តល់ជូនជាប្រភេទផ្ទះចំនួន ៣ ប្រភេទ ដូចជា ហ្សបហោស៍ ក្លាសស៊ិក, ហ្សបហោស៍ ស៊ី និង ហ្សបហោស៍ ឌី ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 015 90 67 89, Email: sale@penghouth.com ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ…!

Leave a Comment

Your email address will not be published.