លក្ខណៈពិសេស

  • ទំហំផ្ទះ 5.1ម x 7.2ម
  • បន្ទប់គេង 2
  • បន្ទប់ទឹក 3
  • ចំណតរថយន្ត 1
  • បន្ទប់ទទួលភ្ញៀវ1
  • បន្ទប់ទទួលទានអាហារ1
  • បន្ទប់ចម្អិនអាហារ1
​​​​​​​​

បរិយាយ

សូមរីករាយជាមួយអារម្មណ៍ក្នុងការរស់នៅបែបហ៊ឺហា ស៊ីវិល័យ ទាន់សម័យ រួមជាមួយគ្នានឹងលក្ខណៈពិសេសនៃផាសុកភាព និងភាពប្រណិតឥតខ្ចោះនៅក្នុងគេហដ្ឋានបែបសហសម័យថ្មីមួយដែលមានភាពទំនើបជាមួយមុខងារពិសេសរបស់បន្ទប់និមួយៗក្នុងគេហដ្ឋាន។ ទំហំតុបតែងលម្អផ្ទៃខាងក្នុងយ៉ាងប្រណិត និងការរចនាដែលបង្ហាញពីផ្នែកមួយដែលមានភាពផ្ទាល់ខ្លួនប្លែកខុសពីគេ។ វីឡាកូនកាត់​ – LC1 ដែលបានរចនាឡើងតាមបែបទាន់សម័យមានកំពស់បីជាន់ទាំងនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសទៅតាមការរស់នៅបែបទាន់សម័យ និងទំនើបដែលជាបទពិសោធន៍អតិថិជនគួរទទួលបានទៅតាមអ្វីដែលអតិថិជនតែងតែស្រមៃចង់បាន។ ការរចនាយ៉ាងផ្ចិតផ្ចង់ ការតុបតែងដែលមានគុណភាពខ្ពស់, មុខងារជាច្រើនដែលជួយសម្រួលក្នុងការរស់នៅ និងការបំពាក់គ្រឿងសង្ហារឹម, បូកបញ្ចូលទេសភាពសួននៅខាងក្រោយដែលមានភាពផ្ទាល់ខ្លួននេះអាចជួយឱ្យការស់នៅរបស់គ្រួសារទាំងមូលមានភាពស្រស់ថ្លា រស់រវើក និងសុខដុមរមនា។