លក្ខណៈពិសេស
- ទំហំផ្ទះ 7,6ម x 12ម
- បន្ទប់គេង 4
- បន្ទប់ទឹក 5
- ចំណតរថយន្ត 2
- បន្ទប់ទទួលភ្ញៀវ1
- បន្ទប់ទទួលទានអាហារ1
- បន្ទប់ចម្អិនអាហារ1
បរិយាយ
ទទួលបទពិសោធន៍រស់នៅជាមួយភាពប្រណិតបំផុតក្នុងវីឡាចាស្មីនណា។ វីឡាចាស្មីនណា ជាប្រភេទវីឡាទោលទាន់សម័យដ៏ពេញនិយមពីអតិថិជនរបស់បុរី ប៉េង ហួត ជាមួយនឹងការរចនាម៉ូដដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ជូលរចនាបទអឺរ៉ុបបែបបុរាណ និងស្របទៅនឹងវប្បធម៍របស់ខ្មែរ។ ប្រភេទវីឡាចាស្មីនណា នេះរចនាឡើងជាពិសេសតែមួយគត់ដែលសាកសមសម្រាប់គ្រួសារជនជាតិខ្មែរដែលមានសមាជិកច្រើនដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅទៅដល់កម្រិតខ្ពស់ក្នុងសង្គម។ វីឡាចាស្មីនណា ត្រូវបានរចនាឡើងជាមួយទីធ្លាយ៉ាងធំទូលាយទាំងខាងក្រៅ និងខាងក្នុងដែលមានលក្ខណៈអំណោយផលក្នុងការរៀបចំពិធីបុណ្យប្រពៃណីជាតិខ្មែរ និងកម្មវិធីផ្សេងៗ ដែលផ្តល់ឱ្យភ្ញៀវនូវអារម្មណ៍អស្ចារ្យនិងមានកិត្តិយស ឬអារម្មណ៍ស្រស់ថ្លាដល់ម្ចាស់គេហដ្ឋាន។