លក្ខណៈពិសេស
- ទំហំផ្ទះ 4.2ម x 10ម
- បន្ទប់គេង 4
- បន្ទប់ទឹក 5
- ចំណតរថយន្ត 1
- បន្ទប់ទទួលភ្ញៀវ1
- បន្ទប់ទទួលទានអាហារ1
- បន្ទប់ចម្អិនអាហារ1
បរិយាយ
សូមរីករាយជាមួយអារម្មណ៍ក្នុងការរស់នៅបែបហ៊ឺហា ស៊ីវិល័យ ទាន់សម័យ រួមជាមួយគ្នានឹងលក្ខណៈពិសេសនៃផាសុកភាព និងភាពប្រណិតឥតខ្ចោះនៅក្នុងគេហដ្ឋានបែបសហសម័យថ្មីមួយដែលមានភាពទំនើបជាមួយមុខងារពិសេសរបស់បន្ទប់និមួយៗក្នុងគេហដ្ឋាន។ ទំហំតុបតែងលម្អផ្ទៃខាងក្នុងយ៉ាងប្រណិត និងការរចនាដែលបង្ហាញពីផ្នែកមួយដែលមានភាពផ្ទាល់ខ្លួនប្លែកខុសពីគេ។ វីឡាកូនកាត់ – LV ដែលបានរចនាឡើងតាមបែបទាន់សម័យមានកំពស់បីជាន់ទាំងនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសទៅតាមការរស់នៅបែបទាន់សម័យ និងទំនើបដែលជាបទពិសោធន៍អតិថិជនគួរទទួលបានទៅតាមអ្វីដែលអតិថិជនតែងតែស្រមៃចង់បាន។ ការរចនាយ៉ាងផ្ចិតផ្ចង់ ការតុបតែងដែលមានគុណភាពខ្ពស់, មុខងារជាច្រើនដែលជួយសម្រួលក្នុងការរស់នៅ និងការបំពាក់គ្រឿងសង្ហារឹម, បូកបញ្ចូលទេសភាពសួននៅខាងក្រោយដែលមានភាពផ្ទាល់ខ្លួននេះអាចជួយឱ្យការស់នៅរបស់គ្រួសារទាំងមូលមានភាពស្រស់ថ្លា រស់រវើក និងសុខដុមរមនា។