The Blog

October Promotion

(ភ្នំពេញ)៖ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លា និងដើម្បីឆ្លើយតបតាមសំណើររបស់អតិថិជន បុរី ប៉េង ហួត នៅបន្តធ្វើការផ្តល់ជូនការបញ្ចុះតម្លៃដ៏សម្បើម រហូតដល់១០ម៉ឺនដុល្លារ លើ១០គម្រោងព្រមគ្នា រហូតដល់ថ្ងៃទី១៩ ខែតុលា នេះតែប៉ុណ្ណោះ។ ជាមួយនឹងបទពិសោធន៍ជិត១៥ឆ្នាំ ក្នុងនាមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងលំនៅឋានជាច្រើន លើទីតាំងផ្សេងៗគ្នា ដែលពោរពេញដោយសក្តានុពលខ្លាំង។

ជាពិសេសគម្រោងទាំង១០ខាងលើនេះ ស្ថិតនៅតាមតំបន់អភិវឌ្ឍផ្សេងៗគ្នា ជុំវិញរាជធានីភ្នំពេញ ដែលរួមមាន តំបន់ទីក្រុងរណប៦០ម៉ែត្រ តំបន់បឹងស្នោ និងតំបន់ជ្រោយចង្វារ សុទ្ធសឹងតែជាតំបន់ប្រមូលផ្តុំទៅដោយលំនៅឋាន និងពាណិជ្ជកម្ម ដែលមានសក្ដានុពលខ្លាំង សម្រាប់ការវិនិយោគ និងរស់នៅផងដែរ។

ជាក់ស្តែងតំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ បន្តការទាក់ទាញវិនិយោគិនធំៗជាច្រើន មកអភិវឌ្ឍក្នុងតំបន់នេះ ដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ជាច្រកសេដ្ឋកិច្ច តភា្ជប់ទៅកាន់ផ្លូវជាតិលេខ២ និងលេខ៣ បានយ៉ាងលឿន។ មិនត្រឹមតែគម្រោងអភិវឌ្ឍលំនៅឋានប៉ុណ្ណោះទេ យើងសង្កេតឃើញថា សូម្បីតែសាលាអន្តរជាតិ ISPP និង ក្រុមហ៊ុនStar Auto Cambodia (Marcedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍដ៏មានប្រជាប្រិយភាពមួយនេះដែរ។

ចំណែកឯ តំបន់តាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីស្ពានព្រះមុនីវង្ស ដល់តំបន់បឹងស្នោ កំពុងតែរីកដុះដាលទៅដោយគម្រោងអភិវឌ្ឍលំនៅឋានជាច្រើន រួមទាំងផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ បានក្លាយជាទីតាំងប្រជុំជននិង ជាតំបន់ពាណិជ្ជកម្មមួយផងដែរ ជាពិសេសតំបន់បឹងស្នោផ្ទាល់តែម្តង។

តំបន់បឹងស្នោ ក៏លែងស្ងប់ស្ងាត់ដូចកាលពីមុនឡើយ ក្រោយពេល គម្រោងដ៏ធំមួយរបស់បុរី ប៉េង ហួត ដែលមានឈ្មោះថា ហ្រ្គេនស្តាផ្លាទីនីម បានលេចរូបរាងឡើងលើផ្ទៃដីជាង២០០ហិចតា ហើយគម្រោងដ៏ធំនេះ បានប្រែក្លាយតំបន់បឹងស្នោជាទីក្រុងរណបមួយ ដ៏សម្បូរបែប ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។ ក្រៅតែពីភាពសម្បូរបែបខាងលើ ក្នុងគម្រោងដ៏ធំនេះផងដែរ ក៏បានបែងចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម ជាច្រើនប្រភេទ។

សម្រាប់តំបន់តាមបណ្តោយផ្លូវជាតិលេខ៦Aវិញ ក៏កំពុងតែអភិវឌ្ឍឥតឈប់ឈរដែរ នាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាពិសេសតំបន់ព្រែកលាបដែលកំពុងតែរីកដុះដាលទៅដោយ ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន បានក្លាយជាទីតាំងប្រជុំជន អំណោយផលទៅដល់ការធ្វើអាជីវកម្ម និងរស់នៅ។

សូមបញ្ជាក់ផងដែរថា គ្រប់ប្រភេទវីឡាក្នុងគម្រោងទាំង១០ខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និងអឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើឱ្យជីវិតលោកអ្នកកាន់តែមានន័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth  ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

2 Comments

  1. propecia generic - January 7, 2021

    I enjoy you because of all of your effort on this blog. Debby enjoys conducting internet research and it’s easy to see why. A number of us hear all about the compelling manner you create efficient guides by means of the blog and even increase participation from some other people on the issue so our favorite girl is in fact learning a lot of things. Take advantage of the rest of the year. You are always doing a really good job. https://harrington-service.com/

  2. Nell - កញ្ញា 4, 2021

    We absolutely love your blog and find many of your post’s to be just asmr what I’m looking for.
    Do you offer guest writers to write content to suit your needs?

    I wouldn’t mind writing a post or elaborating on some of the subjects you write regarding here.
    Again, awesome blog!

Leave a Comment

Your email address will not be published.