យើង​ជា​នរណា

សូមស្វាគមន៍មកកាន់ ភី អេច ប្រូភើធី ឌីវេឡបមិន ដែលត្រូវបានគេស្គាល់ជា បុរី ប៉េង ហួត។ ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ 2005 ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងមហិច្ឆតាក្នុងការរីកចម្រើនរបស់យើង បុរី ប៉េង ហួត បានក្លាយខ្លួនទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធចំបងមួយរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Huoth Group) ក្នុងឆ្នាំ 2016។

តាមរយៈការសហការជាមួយក្រុមហ៊ុន ប៉េង ហួត សំណង់ (PH Construction) យើងខ្ញុំផ្តល់ជូននូវគម្រាងលំនៅឋានបែបទាន់សម័យ ជាមួយបរិស្ថានបៃតង និង ភាពច្នៃប្រឌិតខ្ពស់ប្រកបដោយ គុណភាព និរន្តរភាព និង ការរចនាម៉ូតបែបទាន់សម័យ។ ក្រៅពីផ្តោតលើគុណភាព ការយកចិត្តទុកដាក់ទៅលើសេវាកម្មគឺជា អាទិភាពដំបូងដើម្បីធានាអោយបាននូវគុណភាពសេវាកម្មដ៏ល្អផ្តល់ជូនអតិថិជនរបស់យើងគ្រប់ពេល។ ស្របជាមួយទស្សនទានរបស់ក្រុមហ៊ុនក្នុងការចែករំលែក និង ចូលរួមអភិវឌ្ឍសហគមន៍ដើម្បីលើកកម្ពស់សុខុមាលភាពនិងសុភមង្គលក្នុងសង្គម យើងខ្ញុំដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និង និរន្តរភាព។

សូមចូលរួមជាមួយយើងទាំងអស់គ្នាដើម្បីការរីកចម្រើន