CEO

សារពីអគ្គនាយិកា

ជូនចំពោះ អតិថិជន​ ដៃគូសហការ ​ វិនិយោគិន និង សហការី

សូមស្វាគមន៍មកកាន់ ភី អេច ប្រូភើធី (PH Property)​ ដែលត្រូវបានគេស្គាល់ជា​ បុរី ប៉េង ហួត និង ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។​ ជាមួយនឹងបទពិសោធន៍ជាង 17ឆ្នាំ ក្នុងការកសាងគម្រាងលំនៅឋានដែលមានគុណភាពខ្ពស់​ យើងខ្ញុំពិតជាមានមោទនភាពក្នុងការផ្តល់ជូន អតិថិជន ដៃគូសហការ និង សហការី​ នូវឱកាសក្នុងការរីកចម្រើនជាមួយគ្នា។​

គម្រាងរបស់យើងត្រូវបានសាងសង់ឡើងស្របទៅតាម​ការរចនាម៉ូតដ៏ទាន់សម័យ និង ពេញនិយមដោយបានប្រើប្រាស់នូវសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់និងទំនើប។ ក្រុមការងារ​ដ៏មានសមត្ថភាពរបស់យើងក៏នៅតែបន្តកែលម្អនូវគម្រាងរបស់យើងជានិច្ច ហើយយើងខ្ញុំផ្តោតសំខាន់លើភាពច្នៃប្រឌិតឥតឈប់ឈរដែលជាគន្លឹះនៃភាពជោគជ័យរបស់យើង។ ក្នុងការអភិវឌ្ឍគម្រាងរបស់យើង យើងបានគិតគូរជានិច្ចពីបរិស្ថាន និង​របៀបនៃការរស់នៅបែបទាន់សម័យ។

ភី អេច ប្រូភើធី (PH Property) នៅតែបន្តផ្តល់ជូននូវគម្រាងអភិវឌ្ឍចម្រុះ​ជាច្រើនបន្ថែមទៀតជាមួយនឹង កន្លែងលំហែកំសាន្តបែបធម្មជាតិសំរាប់ សុខភាព សុខុមាលភាព​ និង ការរស់នៅបែបទាន់សម័យ។

ដោយព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកសមាគម​អាស៊ាន​ដែលធ្វើអោយវិស័យពាណិជ្ជកម្ម​ប្រទេសកម្ពុជាយើងកាន់តែមានសក្តានុពល ពួកយើងខ្ញុំសូមស្វាគមន៍ដៃគូពាណិជ្ជកម្មអន្តរជាតិដើម្បីចូលរួមជាមួយយើងក្នុងការកសាងពិភពលោកអោយកាន់តែល្អប្រសើរសំរាប់អតិថិជន ដៃគូសហការ សហការី និង ប្រជាជនកម្ពុជាទាំងមូល។

សូមចូលរួមជាមួយយើងខ្ញុំដើម្បីការរីកចម្រើនទាំងអស់គ្នា!

CEO

Hong Dany

CEO