The Blog

img_780_4

កាលពីព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ ម្សិលមិញនេះ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ជុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តជ័យមង្គល ហៅវត្តជ្រៃ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញចូលរួមកាត់ឫស្សសីមាព្រះវិហារ វត្តជ័យមង្គល ហៅវត្តជ្រៃថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវតែផ្សារភ្ជាប់នឹងគ្នាដោយវិស័យទាំងពីរនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។

មុនពេលអញ្ជើញកាត់ប្ញស្សីសីមា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់សប្បុរសជនមួយចំនួនដែលបានចូលរួមចំណែកក្នុងការកសាង វត្តអារាម និង សមិទ្ធិផលនានាជាច្រើននៅក្នុងទឹកដីនេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។

ឆ្លៀតក្នុងឱកាសនោះផងដែរ​​ សម្តេចតេជោ បានមានប្រសាសន៍​ស្តីពីការ​សម្រេចឲ្យសាងសង់​ផ្លូវបេតុងមួយខ្សែ​ប្រវែងជាង​​​១៦គីឡូម៉ែត្រតាមសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរដើម្បីជួយសម្រួល​ការធ្វើដំណើរជូនពួកគាត់។ផ្លូវនេះត្រូវចំណាយថវិកាសាងសង់ប្រមាណ ៦លានដុល្លារអាមេរិកហើយលោកឧកញ៉ាថៃជាហួតប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ជាអ្នករ៉ាប់រងលើការសាងសង់។

សូមបញ្ជាក់ផងដែរថា វត្តជ័យមង្គល ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៩៤​ និងបានឆ្លងកាត់ដំណាក់កាលគ្រប់គ្រងដឹកនាំកសាង ដោយព្រះចៅអធិការច្រើនជំនាន់ តែវត្តជ័យមង្គលនេះក៏មិនខុសពីបណ្តាវត្តផ្សេងៗ ទូទាំងប្រទេស គឺត្រូវបានឆ្លងកាត់ប្រវត្តិ ដ៏ជូរជត់ ក្នុងសម័យសង្គ្រាមប្រល័យពូជសាសននាឆ្នាំ១៩៧៥-១៩៧៩ ដែលបានបផ្លិចបំផ្លាញស្ទើរគ្មានសល់ ហើយបានប្រើប្រាស់ទីវត្តអារាមនេះ ធ្វើជាមន្ទីរឃុំឃំាង និងទីពិឃាតជនស្លូតត្រង់អស់ប្រមាណជាង៣៩៩៧នាក់។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋអោយកាន់តែរីកចម្រើនបន្ថែមទៀត លោកឧកញ៉ា ថៃ ជាហួត ដែលជាក់ស្តែងលោកឧកញ៉ា មានទីកំណើតក្នុងទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះផ្ទាល់តែម្តង បានមកដឹកនាំកសាងព្រះវិហារ​ និង សមិទ្ធផលនានាជាច្រើនដូចជា របង ខ្លោងទ្វារវត្ត ចាក់បេតុងផ្លូវចូលវត្តជ័យមង្គលប្រវែង​១១០០​ម៉ែត្រ ចាក់បេតុងជុំវិញព្រះវិហារប្រវែង​៥០០​ម៉ែត្រ​ ដងទង់ចំនួន២​ដើម សួនផ្កាលំអ បុស្សសាបុក ខឿនរង្វង់មូល ក្រាលការ៉ូឡា​ រហូតឈានដល់ការប្រារព្ធពិធីបញ្ចុះខណ្ឌសីមានាថ្ងៃនេះ​ ដែលមានទឹកប្រាក់សរុបចំនួន ១លាន ៤សែន ដុល្លារអាមេរិក។

ក្រៅពីវត្តអារាម លោកឧកញ៉ា ក៏បានចំណាយថវិកាដើម្បីអ៊ុតបេទីមលើផ្លូវបេតុងចាស់ ដោយភ្ជាប់ពីឃុំព្រែកតានង់ ស្រុកកោះសូទិន មកឃុំព្រែករំដេង ស្រុកស្រីសន្ធរមានប្រវែង ៥០០០ម៉ែត្រ​ សរុបទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារ អាមេរិក។​ បន្ថែមពីនេះទៅទៀតលោកឧកញ៉ា បានសាងសង់ជាសាលារៀន ដែលមានដូចជា សាលាបឋមសិក្សាព្រែកឪជ្រឹងក ១ខ្នងចំនួន​៦បន្ទប់ សាលាតាជីយាយជី ចំនួន១ខ្នង៩បន្ទប់ នៅភូមិព្រែកឪជ្រឹងក ឃុំព្រែករំដេង​ ស្រុកស្រីសន្ធរ និង អនុវិទ្យាល័យ​ ហ៊ុន​ សែន ប៉េង ហួត ស្វាយតានាន់ក ១ខ្នង២ជាន់១០បន្ទប់ និង​អគារទីចាត់ការ១ខ្នង ហើយបច្ចុប្បន្ននេះបានប្ដូរទៅជាវិទ្យាល័យ​ ហ៊ុន​ សែន ប៉េង ហួត ស្វាយតានាន់ក នៅភូមិស្វាយតានាន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ។

សមិទ្ធិផលទាំងអស់ដែល​ក្រុមហ៊ុន បុរី ប៉េង ហួត​​ គ្រុប បានកសាងពី​ឆ្នាំ២០១១ ដល់ ​ឆ្នាំ២០១៨ សរុបជាទឹកប្រាក់អស់ជិត ៤លាន​ដុល្លារអាមេរិក ហើយសមិទ្ធិផលទាំងនេះបានសរបញ្ជាក់ ពីការយកចិត្តទុកដាក់លើការអភិវឌ្ឍសង្គមជាតិ និងការលើកកំពស់វិស័យពុទ្ធសាសនាផងដែរ ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប។​

ដើម្បីធ្វើឲ្យពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានានេះ ឲ្យកាន់តែមានភាពអធិកអធមថែមទៀត   ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក៏បានរៀបចំឲ្យមានការប្រគុំតន្ត្រីដ៏មហស្ចារ្យ ដែលមានការអញ្ចើញចូលរួមពីសំណាក់កំពូលតារាចម្រៀង និងតារាកំប្លែងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងកម្មវិធីសិល្បៈលោ្ខន សម្តែងជូនទស្សនា ដោយសេរីនាថ្ងៃទី២៦ ទី២៧​ ខែកុម្ភៈ និងថ្ងៃទី០១ ខែមិនា ក៏មានកម្មវិធីសិល្បៈលោ្ខនសម្តែងជូនទស្សនាជាយប់ចុងក្រោយផងដែរ ក្នុងគោលបំណងអោយប្រជាជនក្នុងតំបន់នោះ ទទួលបានភាពសប្បាយរីករាយ។

3 Comments

  1. chwilówki online - January 6, 2021

    Sprawdź ranking na chwilówki online i weź szybką pożyczkę internetową lub kredyt przez internet. https://chwilowki-pozyczka.pl/

  2. Geri - មេសា 13, 2021

    Hi there! Do you use Twitter? I’d like to follow you
    if that would be okay. I’m undoubtedly enjoying your blog and look forward to
    new updates. 0mniartist asmr

  3. Temeka - មេសា 14, 2021

    Hello, i think that i saw you visited my web site so i came to “return the favor”.I’m attempting to find things to improve my site!I suppose its ok to use some of your
    ideas!! 0mniartist asmr (j.mp)

Leave a Comment

Your email address will not be published.