The Blog

PR_09_01_2020

កាដូពិសេសសម្រាប់ឆ្នាំថ្មី ឆ្នាំសកល ២០២០! រីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ១០% ពីគម្រោងដ៏ធំអស្ចារ្យនិងថ្មីសន្លាង ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ដែលមានការផ្តល់ជូននូវគម្រោងថ្មីចំនួន២ដំបូង (គឺគម្រោង ដឹស្តាផ្លាទីនីម អេកូមេឡូឌី និង គម្រោង ដឹស្តាផ្លាទីនីម អេកូឌែលតា) ក្នុងចំណោមគម្រោងចំនួន៦។ ការបញ្ចុះតម្លៃដ៏ពិសេសនេះ មានសុពលភាពត្រឹមដំណាច់ ខែមករា ឆ្នាំ២០២០នេះ តែប៉ុណ្ណោះ។

សម្រាប់គម្រោង ដឹស្តាផ្លាទីនីម អេកូ មេឡូឌី និង គម្រោង ដឹស្តាផ្លាទីនីម អេកូឌែលតា ជាគម្រោងអភិវឌ្ឍលំនៅឋានប្រណីតបែបអេកូធម្មជាតិ ដ៏ថ្មីសន្លាង របស់ បុរី ប៉េង ហួត ស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ត្រូវបានបង្កើតឡើងជាមួយនឹងស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលធ្វើការផ្តល់ជូននូវប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង រួមមានឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ស្តង់ដារអន្តរជាតិ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិពិតៗ ជាមួយបទពិសោធន៍ថ្មីប្លែក និង ភាពសម្បូរបែបនៃការរស់នៅបែបថ្មី។

ក្នុងគម្រោងទាំងពីរខាងលើ នេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី ព្រីន ប៊ី ម៉ូតថ្មី វីឡាព្រីន វីឡាភ្លោះ និងវីឡាកូនកាត់ ត្រូវបានសាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ធ្វើអោយលំនៅដ្ឋានមានគុណភាព និង ភាពច្នៃប្រឌិតខ្ពស់ ជាមួយសោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អតិថិជន។

សូមបញ្ជាក់ផងដែរថាគម្រោងទាំងពីរខាងលើ ស្ថិតក្នុងតំបន់បឹងស្នោ ដែលតំបន់នេះបានប្រែក្លាយជាទីក្រុងរណប និងជាតំបន់ប្រជុំជនដ៏សម្បូរបែបមួយ សម្រាប់ការកម្សាន្ត និងស្នាក់នៅ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ព្រមទាំងបានបែបចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្មផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ!

ឆ្លៀតក្នុងឱកាសដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនេះ បុរី ប៉េង ហួត សូមថ្លែងអំណរគុណ និងប្រសិទ្ធិពរជ័យ ក្នុងឱកាសឆ្នាំថ្មី ជូនដល់អតិថិជនទាំងអស់ សូមអោយមានសុខភាពល្អ ភារកិច្ចថ្មី ជោគជ័យថ្មី សេចក្តីសុខសុភមង្គល គ្រប់ៗក្រុមគ្រួសារ។

#Boreypenghuoth

ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!

2 Comments

  1. riser do kryptowalut - January 16, 2021

    I precisely needed to appreciate you once again. I am not sure the things that I might have gone through in the absence of the entire opinions documented by you directly on such a problem. It had been a very frightening difficulty in my circumstances, however , looking at the skilled manner you managed that made me to jump over fulfillment. I am happier for this help and even hope you find out what a great job you are doing instructing others through the use of your site. I know that you have never encountered all of us. https://www.olx.pl/oferta/riser-008c-riser-usb3-0-pci-e-pci-1x-16x-6pin-sata-faktura-23-CID99-IDI5yoN.html

  2. Tamera - សីហា 29, 2021

    Hi there, You have done an quest bars (j.mp) incredible job.
    I’ll certainly digg it and personally recommend to my friends.

    I am confident they will be benefited from this website.

Leave a Comment

Your email address will not be published.