The Blog

PR_02_08_2019

គម្រោងដឹស្តា ដាយមិន II ជាគម្រោងមួយស្ថិតនៅតាមបណ្តោយ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលគ្របដណ្តប់លើផ្ទៃដីរហូតដល់ ជាង៤០ហិចតា ជាតំបន់ដ៏មានសក្តានុពល ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំងគម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើទីតាំងរួមតែមួយ ដែលធ្វើឱ្យការរស់នៅ របស់លោកអ្នកកាន់តែមានភាពសម្បូរបែប។

គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចំរុះ ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភីអេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យ សមស្របទៅតាមស្តង់ដាអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់ជូនលោកអ្នកនូវការកម្សាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

ក្នុងគម្រោងដឹស្តា ដាយមិន II ផ្តល់ជូនលោកអ្នកនូវជម្រើសវីឡាជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ជាពិសេសវីឡាដែលមានរចនាបថថ្មី ចំនួន២ ផងដែរ គឺវីឡា ឃ្វីនថ្មី និងវីឡា ព្រីន ប៊ី ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។ គ្រប់ប្រភេទវីឡាខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភ័ណភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណីតទាន់សម័យ និងផាសុកភាព ក្រោមការយកចិត្តទុកដាក់ពីវិស្វករជំនាញ ដែលធ្វើឱ្យការរស់នៅកាន់តែស៊ីវិល័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

Leave a Comment

Your email address will not be published.