មានផ្ទះជារបស់ខ្លួនឯងគឺរឿងដែលមុស្សគ្រប់គ្នាប្រាថ្នា ព្រោះថាវាគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយ។ ខណៈពេលដែល ពេលខ្លះវាហាក់ដូចជាពិបាកប៉ុន្តែអត្ថប្រយោជន៍ជាច្រើនដែលបានមកពីការទិញផ្ទះផ្ទាល់ខ្លួនធ្វើឱ្យមានអត្ថប្រយោជន៍ជាច្រើន។
យោងតាមការដកស្រងចេញពីគេហទំព័រ Pepper Money បានបង្ហាញពីអត្ថប្រយោជន៍ ៥យ៉ាងនៅពេលមានផ្ទះជារបស់ខ្លួនឯង៖
១. បង្កើតមូលធន
មូលធន គឺជាចំនួនទឹកប្រាក់នៃតម្លៃទ្រព្យសម្បត្តិដែលលោកអ្នកមានសិទ្ធិទទួលបាន។ ប្រសិនបើអ្នកមានផ្ទះរួចហើយ ចូររៀនពី របៀបគណនាតម្លៃជាប្រាក់នៃផ្ទះរបស់អ្នក នៅពេលដែលតម្លៃទីផ្សារនៃផ្ទះរបស់អ្នកកើនឡើង។ នៅពេលដែលអ្នកមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន អ្នកអាចប្រើប្រាស់ផ្ទះរបស់លោកអ្នកអោយអស់លទ្ធភាព ដូចជាយកទៅបញ្ចាំដើម្បីយកប្រាក់មកប្រើប្រាស់នៅពេល ដែលត្រូវការ។
២. បង្កើនសុវត្ថិភាពគ្រួសារ
នៅពេលជួលផ្ទះគេ ស្ថេរភាពគ្រួសាររបស់អ្នកគឺ ផ្អែកលើការសម្រេចចិត្តរបស់ម្ចាស់ផ្ទះ ។ ពួកគេអាចនឹងសម្រេចចិត្តភ្លាមៗថាពួកគេលែងចង់ជួលទ្រព្យសម្បត្តិរបស់ពួកបានគ្រប់ពេល។ ការផ្លាស់ប្តូរទីលំនៅ ធ្វើអោយខាតបង់លុយកាក់ ធ្វើអោយមានការរអាក់រអួល និងប៉ះពាល់ដល់ការងារ និងអាជីវកម្មអ្នក។ នៅពេលអ្នកមានផ្ទះផ្ទាល់ខ្លួនអ្នកអាចគេងលក់ស្កប់ស្កល់ពុំមានការព្រួយបារម្ភ ហើយវាជាអ្វីដែលមិនអាចកាត់ថ្លៃបាន។
៣.បង្កើតផ្ទះនៅក្នុងក្តីសុបិន្ត
បើទោះបីអ្នកចង់កែលម្អផ្ទះជួលរបស់អ្នកអោយល្អ ក៏ម្ចាស់ផ្ទះមិនសប្បាយចិត្ត អោយអ្នកជួសជុលកែលំអទ្រព្យសម្បត្តិរបស់ពួកគេដែរ ។ តែនៅពេលអ្នកមានផ្ទះផ្ទាល់ខ្លួន នោះអ្នកបញ្ចេញភាពច្នៃប្រឌិត និងសម្រេចចិត្តជួសជុល តុបតែង កែលម្អរទៅតាមចិត្តដែលចង់បាន។ ការកែលំអផ្ទះ ជាផ្នែកនៃការបង្កើនតម្លៃទ្រព្យផងដែរ ដូច្នេះប្រសិនបើវាជាកម្មសិទ្ធិរបស់អ្នក នៅពេលដែលអ្នកលក់ វានឹងមានតម្លៃជាងមុន ។
៤. មានសិទ្ធិក្នុងការគ្រប់គ្រងលើថ្លៃចំណាយ
បើអ្នកជួលផ្ទះគេនៅ ម្ចាស់ផ្ទះអាចសំរេចចិត្តដំឡើងថ្លៃឈ្នួលតាមចិត្ត ហើយអ្នកមិនមានសិទ្ធិអ្វីផ្សេងក្រៅពីទទួលយក ឬក៏ចាកចេញទៅរកកន្លែងផ្សេងនោះទេ ។ ផ្ទុយមកវិញបើអ្នកមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនថាផ្ទះនោះកំពុងស្ថិតក្នុងការបង់រំលស់ក្តី ប៉ុន្តែអ្នកនៅតែអាចកំណត់ការចំណាយអោយស្ថិតនៅថេរបាន ឧទាហរណ៍អ្នកជ្រើសរើសបង់រំលស់ប្រចាំខែថេរជាដើម ។
៥. បង្កើតអោយមានទំលាប់សន្សំ តាមរយៈកាតព្វកិច្ចបង់រំលស់ផ្ទះប្រចាំខែ
ការសងប្រាក់កម្ចីរបស់អ្នកគឺជាវិធីមួយនៃការសន្សំប្រាក់។ ការទូទាត់សងភាគច្រើនរួមមានប្រាក់ដើម និងការប្រាក់ គីមានន័យថាអ្នកកំពង់សន្សំដើម្បីទទួលបានផ្ទះមួយជាកម្មសិទ្ធិនៅពេលឆាប់ៗខាងមុខ ក្រោយពេលកម្ចីដល់កាលកំណត់ ។ ការទិញផ្ទះបើធៀបនឹងការជួល យើងឃើញថា ការជួលហាក់បីដូចជាមានតម្លៃថោកជាង តែសម្រាប់អនាគតទៅមុខ វាមិនបានផ្តល់អ្វីមកកាន់យើងនោះទេ៕
ប្រភពពី៖ Business Cambodia
